វីវរហើយ តើលុយ៦០ម៉ឺនដុល្លារអ្នកណាទទួលខុសត្រូវសងមកវិញ ? ស្រ្តីម្នាក់និងបក្ខពួករៀបចំគម្រោងជាប្រព័ន្ធ វេចបង្វេច៦០ម៉ឺនដុល្លារក្នុងករណីរត់ការធ្វើផ្លូវខ្សល់ បន្ទាប់ពីម្ចាស់បំណុលដឹងថា អុិត ដានីបោក តែពេលនេះកំពុងតែកន់ករហើយនូវការចេញសែកស្អុយនិងក្លែងឯកសារសាធារណៈ មានគំនិតទុច្ចរិតមិនសងប្រាក់វិញ

 


បុរសពាណិជ្ជករម្នាក់បានលង់ខ្លួនចាញ់បោកឧបាយកលរបស់ស្ត្រីជើងខ្លាំងខាងរៀបគម្រោងក្លែងក្លាយម្នាក់ អស់ទឹកប្រាក់ ៦០ម៉ឺនដុល្លារ ក្នុងការប្រឌិតរឿងបង្កើតគម្រោងសាងសង់ផ្លូវជាតិលេខ ៦៧ មានតម្លៃទឹកប្រាក់ ២៣៥លានដុល្លារ ដោយស្ត្រីជើងខ្លាំងរូបនោះ អះអាងថា មានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំដោយប្រើពាក្យថា ស្គាល់មន្ត្រីរបស់ " ព្រះឥន្ទ " និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ធ្វើឱ្យដៃគូរកស៊ី គឺជនរងគ្រោះ (សុំមិនបញ្ចេញឈ្មោះ) ជឿស្លុងលង់គំនិតរហូតចាញ់បោកអស់ ៦០ ម៉ឺនដុល្លារបែបនេះ។ស្ត្រីឈ្មោះ អុិត ដានី ក៏ធ្វើជាដាក់ប្រាក់តម្កល់ក្នុងសែក (មូលប្បទានប័ត្រ) ចំនួន ៦០ម៉ឺនដុល្លារវិញដែរ ដើម្បីផ្ដល់ទំនុកចិត្តឱ្យជនរងគ្រោះជឿជាក់។

លុះជាបន្តបន្ទាប់មកទៀត ស្រាប់តែ ក្រុមហ៊ុនថៃ ខន់ត្រាក់សិន ឌីវេលុបមេន ខូ. អិលធីឌី និងស្ត្រីឈ្មោះ អ៉ិត ដានី ប៉ែងជើងមួយក្បាច់ដួលផ្ដាច់ព្រលឹងជនរងគ្រោះតែម្ដង គឺពួកគេនាំគ្នាធ្វើកិច្ចព្រមព្រៀងថ្មីមួយទៀត ហៅថា " កិច្ចព្រមព្រៀងបញ្ចប់ការពឹងពាក់ឱ្យជួយជ្រោមជ្រែង និងសម្របសម្រួល " ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤, ហើយក្នុងខ្លឹមសារ នៃកិច្ចព្រមព្រៀងថ្មីនេះ ត្រង់ ÷ - ប្រការ ៤ : បានចែងថា ចាប់ពីថ្ងៃបញ្ចប់កិច្ចព្រមព្រៀងពឹងពាក់ឱ្យជួយជ្រោមជ្រែង និងសម្របសម្រួល នេះតទៅ ក្រុមហ៊ុនថៃ ខន់ត្រាក់សិន ឌីវេលុបមេន ខូ. អិលធីឌី ដែលជា ភាគី ក សូមបញ្ជាក់ថា ភាគី ខ (ស្ត្រីឈ្មោះ អុិត ដានី) ឈប់ទទួលខុសត្រូវទៅលើការងារពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវជាតិលេខ ៦៧ ទៀតហើយ, ខ្លឹមសារនេះមានន័យថា គេរុញឱ្យស្ត្រីឈ្មោះ អ៉ិត ដានី រួចខ្លួន លែងពាក់ព័ន្ធនឹងកិច្ចការផ្សេងៗ។ ចំពោះមូលប្បទានប័ត្រ លេខ ៩៧០៧៣៩ មានទឹកប្រាក់ចំនួន ៦០ម៉ឺនដុល្លារ ដែលភាគី ខ (ស្ត្រីឈ្មោះ អុិត ដានី) ចេញទៅឱ្យជនរងគ្រោះមានទំនុកចិត្តនោះ គឺក្រុមហ៊ុនសម្រេចចិត្តលុបចោលទាំងស្រុង ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។ មានន័យថា គេធ្វើដូចជាប្រគល់លុយ ៦០ម៉ឺនដុល្លារនេះ ឱ្យទៅជនរងគ្រោះវិញយ៉ាងដូច្នោះអញ្ចឹង លុះដល់ក្លៀសែក (ឱ្យធនាគារពិនិត្យ) ទើបដឹងថា គ្មានសាច់ប្រាក់។ 

- ប្រការ ៥ : បានចែងថា ចំពោះប្រាក់  ៦០ម៉ឺនដុល្លារ ដែលក្រុមហ៊ុន បានប្រគល់ជូនទៅភាគី ខ (ស្ត្រីឈ្មោះ អុិត ដានី) ដើម្បីពឹងពាក់ឱ្យជួយជ្រោមជ្រែង និងសម្របសម្រួល រៀបចំឯកសារ និងច្បាប់ទម្លាប់ផ្សេងៗឱ្យក្រុមហ៊ុននោះ គឺក្រុមហ៊ុនមិនទាមទារត្រឡប់មកវិញពីភាគី ខ (ស្ត្រីឈ្មោះ អុិត ដានី) នោះទេ ព្រោះស្ត្រីឈ្មោះ អុិត ដានី បានបំពេញកិច្ចការជួយជ្រោមជ្រែងឱ្យក្រុមហ៊ុនទទួលបានដីកាបញ្ជូន លេខ ៣០៦ ខន/០២៤ របស់ខុទ្ទកាល័យថ្នាក់ដឹកនាំ។ មានន័យថា គេក្លែងធ្វើជាឱ្យស្ត្រីឈ្មោះ អុិត ដានី ទទួលបានប្រាក់ ៦០ម៉ឺនដុល្លារថ្លៃរត់ការយ៉ាងងាយស្រួល ដែលតាមពិត លុយនេះ ជាលុយរបស់ជនរងគ្រោះដាក់ប្រាក់ចូលក្នុងកុងក្រុមហ៊ុនសិនដើម្បីអោយមានចរាចរណ៍សាច់ប្រាក់ បន្ទាប់មកទៀត ឈ្មោះ អុិត ដានីលួមលោមអោយក្រុមហ៊ុនចេញសែកចំនួន២សន្លឹកស្មើ៦០ម៉ឺនដដែលទៅឲ្យឈ្មោះអុិត ដានីវិញដើម្បីទៅបើកយកលុយសុតរតការ ហើយ បុគ្គល អុិត ដានី នេះក៏សរសេសែកមួយសន្លឹកវិញនូវចំនួនទឹកប្រាក់៦០ម៉ឺនដុល្លារ ជាទំនុកចិត្ត (ជាក់ស្តែង បុគ្គល អុិត ដានី ចេញសែកស្អុយសោះ) ត្រង់នេះហើយ ទីបំផុត ជនរងគ្រោះត្រូវគេឆបោកយកទៅបាត់ រីឯពេលវេលាក្លាយជាអសារបង់ និងខាតប្រយោជន៍ជាច្រើនទៀត។ 

ស្របពេលដឹងថា ចាញ់បោកក្រុមហ៊ុនថៃក្លែងក្លាយ, គម្រោងសាងសង់ផ្លូវជាតិលេខ ៦៧ ក្លែងក្លាយរបស់ស្ត្រីឈ្មោះ អុិត ដានី, ជនរងគ្រោះបានប្ដឹងទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍ជួយរកយុត្តិធម៌ផងដែរ  ប៉ុន្តែមិនទទួលបានលទ្ធផលជាវិជ្ជមានឡើយ, បន្ថែមពីនេះ ជនរងគ្រោះ ក៏បានស្នើសុំទៅ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស ដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ដូចគ្នាដែរ ប៉ុន្តែក៏មិនទាន់ទទួលបានលទ្ធផលវិជ្ជមានដែរ។ម្យ៉ាងវិញទៀតចំពោះករណីនេះដែរអ្នករងគ្រោះបានប្តឹងចូលកងរាជអាវុធហត្ថហើយក៏មានការកោះហៅលោកស្រី អុិត ដានី ដែរ តែត្រូវ អុិត ដានី សន្យាថាព្រមសងលុយវិញនៅថ្ងៃទី៨មេសា ហើយក៏គាត់ពន្យាពេលទៅថ្ងៃទី២៥ បន្ទាប់ពីចូលឆ្នាំហើយរហូតដល់ពេលនេះលោកស្រីនៅតែបន្តការគេចវេសដដែល (សូមស្តាប់អ្នករងគ្រោះ) ហើយព័ត៌មានយើងខ្ញុំរងចាំមើលនៅថ្ងៃទី៣ ខែឧសភា ២០២៤ នេះ តើលោកស្រី នឹងសងលុយទៅវិញឬយ៉ាងណាដែរ?

ជុំវិញករណីខាងលើនេះដែរព័ត៌មានបានព្យាយាមទាក់ទងលោកស្រី អុិត ដានី តាំងពីថ្ងៃទី៣០ មេសា ២០២៤ ហាក់បីដូចចង់ជួបបន្តិចអត់បន្តិចមានការពន្យាហើយពន្យាទៀត ហើយក៏បានឆ្លើយតបតាមសារដូច្នេះថា  ចា បងខាងណា បងអាចសួរបាននូវព័ត៌មានពិត បងរឿងដែលបងបង្ហាញខ្ញុំនោះបងបានបញ្ចាក់ពីសាច់រឿងលម្អិតឬនៅ បងចង់ដឹងច្បាស់ ចាំខ្ញុំបង្ហាញបង មិនអីទេ បងចង់បានព័ត៌មានច្បាស់មុននិងផ្សាយ បងទាក់ទងមកខ្ញុំបែបនេះ ខ្ញុំសប្បាយចិត្ត ។ ទាំងនេះលោកស្រី អុិត ដានី ក៏សុំណាត់ជួបនៅថ្ងៃទី៣ ឧសភា ២០២៤ ហើយខាងព័ត៌មានក៏រងចាំទៀត តែអ្វីដែលលោកស្រីឆ្លើយសារវិញគឺដូច្នេះថា..ចាក់សម្លេងលោកស្រីអុិតដានី........។ ដោយឡែកចំណែកជនជាតិថៃដែលគេដឹងថាជាប្រធានក្រុមហ៊ុនទៀតផងហើយមានការទំនាក់ទំនងល្អជាមួយលោកស្រី អុិត ដានី នោះ ត្រូវបានជនរងគ្រោះបង្ហើបថាលួចធ្វើកិច្ចសន្យាស្ងាត់ដោយពុំអោយម្ចាស់លុយឬបំណុលនោះដឹងលឺសោះ ថែមទាំងមានប្រថាប់ត្រាមេធាវី សៅ បូផាន់ ទៀតផង។ជុំវិញករណីនេះដែរព័ត៌មានព្យាយាមទាក់ទងជនជាតិថៃនោះដែរ ចូលមើលហើយមិនឆ្លើយតប ព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺបើមានតាមរយៈលេខ ០១២៦៩៦៦៧៩ ជាពិសេសនោះគឺលោកស្រី អុិត ដានី ទាំងនេះគ្រាន់ជាការលើកឡើងពីភាគីម្ខាងតែប៉ុណ្ណោះ។

សូមបញ្ចាក់ផងដែរថា អ្នករងគ្រោះនោះគឺបង់ខាតពេលវេលា កិត្តិយស ថវិកា ដែលមានភាគហ៊ុនធំជាងគេ និងពេលវេលាដើម្បីអោយស្រ្តីនោះឈ្មោះ អុិត ដានី មានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើមិនប្រក្រតី ធ្វើអោយប៉ះពាល់មុខមាត់រាជរដ្ឋាភិបាលថ្នាក់នាំសាមីក្រសួងផងដែរ ដែលបុគ្គល អុិត ដានី នេះ រៀបគម្រោងបោកយ៉ាងស្អាតបន្ទាប់ពីបានលុយចូលកុងរួចរាល់ ទាំងនេះគឺមិនរាប់ពីឯកសារមួយចំនួនមិនប្រក្រតីក្លែងត្រាក្រុមហ៊ុន បានចេញសែកស្អុយ៦០ម៉ឺនដុល្លារថ្នូរដូរយកលុយសុត និងភស្តុតាងផ្សេងៗដែលនៅក្នុងដៃ ត្រៀមទុកដើម្បីប្តឹងចូលទៅអយ្យការ បើមិនដោះស្រាយប្រគល់ថវិកាត្រឡប់ក្នុងរយៈពេលកំណត់បាន។ 

ជាចុងក្រោយនេះអ្នករងគ្រោះក៏សូមអំពាវនាវទៅដល់មហាជនទាំងអស់មេត្តាមានការប្រុងប្រយ័ត្នចំពោះបុគ្គលខាងលើដែលបានយកថវិកាគាត់អស់រយៈពេលច្រើនខែហើយ មិនទាន់មានទំនួលខុសត្រូវទាំងអស់រហូតដល់ពេលនេះ ថែមទាំងមានការកែរក្លែងឯកសារផ្សេងដូចជាត្រាក្រុមហ៊ុន។ល។

ព័ត៌មានខាងលើនេះទុកអោយមហាជនជាអ្នកវាយតម្លៃទៅចុះ ព្រោះនេះជាព័ត៌មានមួយដែលទទួលបានទាំងសងខាងព្រោះមានការចោទប្រកាន់និងមានការបដិសេធន៍ទៅភាគីពាក់ព័ន្ធ តែទោះយ៉ាងណាអោយផ្លូវច្បាប់ជាអ្នកសម្រេចដោយយុត្តិធម៌ហើយក៏សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ធ្វើជាប្រជាពលរដ្ឋល្អក្នុងសង្គម។ល។៕












Previous Post Next Post